Amazon គ្រោងវិនិយោគ ២០ពាន់លានដុល្លារ ក្នុងទឹកដីអាមេរិក ដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យ

អន្តរជាតិ

ក្រុមហ៊ុន Amazon បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ២០ពាន់លានដុល្លារ នៅក្នុងរដ្ឋ Pennsylvanis ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ទឹកប្រាក់វិយោគដ៏ច្រើនរបស់ Amazon នេះ ហាក់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការវិនិយោគដ៏ច្រើនដើម្បីគាំទ្រដល់ការរីកចម្រើននៃបច្ចេកវិទ្យា AI ជំនាន់ថ្មី ចំពេលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការផ្តល់នូវម៉ូដែល AI និងសេវាកម្ម Cloud ដ៏ទំនើបបំផុត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក បាននិយាយថា ការវិនិយោគនេះ នឹងបង្កើតការងារដែលមានជំនាញខ្ពស់ចំនួន ១ ​២៥០ កន្លែង និងការគាំទ្រការងាររាប់ពាន់បន្ថែមទៀត នៅក្នុងបណ្តាញផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យរបស់ Amazon Web Services (AWS)។

ជម្រាបជូនថា ការវិនិយោគនៅក្នុងរដ្ឋ Pennsylvanis នេះ បានកើតឡើងត្រឹមតែតិចជាមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Amazon បាននិយាយថាខ្លួន នឹងវិនិយោគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ នៅក្នុងរដ្ឋ North Carolina និងថែមទាំងបានបានប្រកាស ពីផែនការវិនិយោគច្រើនជាង ៥ពាន់លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ Cloud ថ្មីរបស់ខ្លួន នៅតៃវ៉ាន់ ផងដែរ៕