ចិន ដណ្តើមចំណាត់ថ្នាក់លើគេ នាមភ្ញៀវទេសចរមកលេងកម្សាន្តសិង្ហបុរីច្រើនបំផុត

អន្តរជាតិ

ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានកត់ត្រាចំនួននៃការមកដល់របស់ភ្ញៀវទេសចរណ៍សរុបចំនួន ១,៣៧ លាននាក់ នៅក្នុងខែឧសភា ពោលគឺបានកើនឡើង ៧,៦% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី នៅថ្ងៃចន្ទ ទី១៦ ខែមិថុនានេះ បានបង្ហាញឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះប្រទេសចិន ឈរនៅលើគេ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងឥណ្ឌា។

យ៉ាងណាមិញ សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥ នេះ សិង្ហបុរី បានស្វាគមន៍ភ្ញៀវទេសចរសរុបប្រមាណ ៧,០៩លាននាក់ ពោលគឺបានកើនឡើង ២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយក្នុងអំឡុងពេលនោះ ចិន ឥណ្ឌូណេស៊ី និងឥណ្ឌា នៅតែជាប្រភពទេសចរណ៍ធំជាងគេរបស់សិង្ហបុរី ផងដែរ៕