ស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា កំពុងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ច្រើនលើករួចមកហើយ នៅក្នុងខែនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ ក៏ដូចជាទទួលបានកុងត្រាថ្មីៗ ពីរដ្ឋាភិបាលអាមេរិក បន្ថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានបង្ហាញឲ្យដឹងថា ការជជែកពិភាក្សាជាមួយលោក ត្រាំនេះ បានកើតឡើង ចំពេលកំពុងមានកំពុងមានជម្លោះរវាងស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk និងលោក ត្រាំ បន្ទាប់ពីមានការបោះពាក្យសម្តីរិះគន់ៗគ្នាលើបណ្តាញសង្គម រវាងអ្នកទាំងពីរមក។
ជម្រាបជូនថា SpaceX បច្ចុប្បន្នកំពុងមានកុងត្រាធំជាងមួយរដ្ឋាភិបាល នៅក្នុងវិស័យអវកាស ខណ:អ្នកវិភាគយល់ឃើញថា លោក Bezos កំពុងចង់ទាញយកផលប្រយោជន៍ពីជម្លោះនេះ ដោយការបន្ថែមកុងត្រាថ្មីសម្រាប់ក្រុមហ៊ុន Blue Origin របស់ខ្លួន នៅក្នុងវិស័យអវកាសរបស់សហរដ្ឋអាមេរិក៕