មេធំ Facebook ប្រកាសចាក់លុយរាប់ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ថ្មី

អន្តរជាតិ

មហាសេដ្ឋី Mark Zuckerberg បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Meta Platforms របស់ខ្លួន​​ នឹងចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ធំៗជាច្រើន សម្រាប់ជំរុញដល់គម្រោង Superintelligence របស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Threads លោក Mark បានបង្ហើបថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ​ AI ដ៏ធំដំបូងបំផុតរបស់ខ្លួន​ ដែលគ្រោងនឹងសាងសង់ឡើង មានឈ្មោះថា Prometheus ដែលអាចប្រើប្រាស់ថាមពលដល់ ១ ជីហ្គាវ៉ាត់ ហើយនឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២៦។

ហើយទន្ទឹមនឹងនេះ​ សម្រាប់គម្រោងមជ្ឈមណ្ឌលផ្ទុកទិន្នន័យមួយផ្សេងទៀត ដែលមានឈ្មោះថា Hyperion នឹងអាចពង្រីកការប្រើប្រាស់ថាមពលរហូតដល់ ៥​ ជីហ្គាវ៉ាត់ ដែលអាចដាក់ដំណើរការនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។

គួរឲ្យដឹងផងដែរថា Meta ដែលអាចរកចំណូលបានជិត ១៦៥ពាន់លានដុល្លារ កាលពីឆ្នាំមុន កំពុងរៀបចំឡើងវិញនូវកិច្ចខិតខំប្រែងរបស់ខ្លួន ក្នុងការផ្តោតលើវិស័យ AI កាន់តែខ្លាំង​ នៅក្រោមគម្រោងថ្មីមួយឈ្មោះថា Superintelligence Labs បន្ទាប់ពីការប្រកាសចេញម៉ូដែល Llama 4 ត្រូវបានបរាជ័យ។

ជម្រាបជូនថា Meta បានបង្កើនការចំណាយដើមទុនឆ្នាំ២០២៥ របស់ខ្លួនដល់ចន្លោះពី ៦៤ពាន់លានដុល្លារទៅ ៧២ពាន់លានដុល្លារ ក្នុងខែមេសា ក្នុងគោលបំណងពង្រឹងជំហររបស់ក្រុមហ៊ុន ប្រកួតប្រជែងទៅនឹងក្រុមហ៊ុនធំៗដូចជា OpenAI និង Google នៅក្នុងវិស័យ AI ដែលកំពុងមានការរីកចម្រើនខ្លាំង៕