គិតនៅត្រឹមសប្តាហ៍នេះ បញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង១០ លើពិភពលោកដែលចេញផ្សាយដោយសារព័ត៌មាន Forbes ហាក់មានការផ្លាស់ប្តូរចំណាត់ថ្នាក់គ្នាមួយចំនួន។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តក្តាប់តំណែងជាកំពូលអ្នកមានដាច់គេលើលោកដដែល ជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាង ៤១៣ពាន់លានដុល្លារ ស្របពេលបិតាវិនិយោគ Warren Buffett បានធ្លាក់មកបាតតារាង ក្រោយទ្រព្យសរុបស្រកចុះមកនៅត្រឹមជាង ១៤០ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១៣,២ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩១,៦ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៣,១ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៩,២ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥២,៦ពាន់លានដុល្លារ
6.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥០,១ពាន់លានដុល្លារ
7. Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៥,៨ពាន់លានដុល្លារ
8.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៩ពាន់លានដុល្លារ
9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៣,៥ពាន់លានដុល្លារ
10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២.៤ពាន់លានដុល្លារ៕

