លោក ត្រាំ ឆ្លៀតបើកសម្ពោធទីលាយវាយកូនហ្គោលថ្មីនៅស្កុតឡែន មុនហោះត្រលប់មកអាមេរិកវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមជាមួយកូនប្រុសរបស់ខ្លួន បានចូលរួមក្នុងការបើកសម្ពោធទីលាយវាយកូនហ្គោលថ្មី របស់ក្រុមហ៊ុន Trump Group នៅភាគខាងកើតប្រទេសស្កុតឡែន មុនបញ្ចប់ដំណើរទេស្សនកិច្ចរយ:ពេល ៥ថ្ងៃរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីលាយវាយកូនហ្គោលថ្មីរបស់ក្រុមហ៊ុនគ្រួសារត្រកូលត្រាំនេះ មានទីតាំងស្ថិតនៅបរិវេណមាត់សមុទ្រ ក្នុងទីក្រុង Aberdeenshire ប្រទេសស្កុតឡែន។ ក្នុងពិធីបើកសម្ពោធនេះ លោក ត្រាំ ត្រូវបានចូលរួមដោយកូនប្រុសច្បងរបស់លោក គឺ Donald Trump Jr. និងកូនប្រុសទីបី Eric Trump ផងដែរ។

យ៉ាងណាមិញ ក្នុងសុន្ទរកថាអំឡុងពិធីបើកសម្ពោធនោះ លោក ត្រាំ បាននិយាយថា លោកនឹងចូលរួមលេងពីរបីជុំ នៅលើទីលានវាយកូនហ្គោលដែលទើបនឹងបើកថ្មី មុនពេលហោះត្រលប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅទាំងពិភពលោក។

ជម្រាបជូនផងដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយ:ពេល ៥ថ្ងៃនៅស្កុតឡែន លោក ត្រាំ បានជួបជាមួយប្រធានគណ:កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយសហភាពអឺរ៉ុប និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ ៕