ក្រុមហ៊ុន Boeing កត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសទី២ កើនឡើងជាង ២២ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលរបស់ពិភពលោក Boeing កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការកើនឡើង​ ៣៥% នៃប្រាក់ចំណូលរបស់ខ្លួន នៅក្នុងត្រីមាសទីពីរ បន្ទាប់ពីត្រូវបានជំរុញដោយការការកើនឡើងនៃការដឹកជញ្ជូនយន្តហោះពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន LARA News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក្នុងត្រីមាសទី២ បានកត់ត្រាប្រាក់ចំណូលចំនួន ២២,៧ពាន់លានដុល្លារ ពោលគឺបានកើនឡើងពីចំនួន ១៦,៨ពាន់លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការកើនឡើងនៃការចែកចាយយន្តហោះពាណិជ្ជកម្មរបស់ខ្លួន ចំនួន ១៥០​គ្រឿង​ បើធៀបនឹងចំនួន ៩២គ្រឿង នៅក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ជុំវិញការកើននៃប្រាក់ចំណូលនេះ ក៏ត្រូវបានជំរុញដោយកម្មវិធីផលិតយន្តហោះ Boeing 737 ផងដែរ ដោយបានបង្កើនអត្រាផលិតកម្មរបស់ខ្លួនដល់ ៣៨ គ្រឿង ក្នុងមួយខែ ហើយក្រុមហ៊ុនគ្រោងនឹងរក្សាស្ថិរភាពក្នុងអត្រានេះ មុនពេលស្នើសុំការយល់ព្រមពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក ដើម្បីបង្កើនការផលិតដល់ ៤២ ក្នុងមួយខែ នៅចុងឆ្នាំ២០២៥។

សរុបមក ផ្នែកយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing មានការរីកចម្រើនគួរឲ្យយកត់សម្គាល់ នៅក្នុងត្រីមាសទីពីរ និងឆមាសទីមួយនៃឆ្នាំ២០២៥ នេះ​ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការដឹកជញ្ជូននៅក្នុងឆមាសទីពីរ បានកើនឡើង ៦៣% ដល់ចំនួន ១៥០ យន្តហោះ ដែលបង្កើនប្រាក់ចំណូល ៨១% ដល់ ១០,៨ពាន់លានដុល្លារ៕