គិតត្រឹមសប្តាហ៍នេះ មហាសេដ្ឋីកំពូលៗលើលោក កើនឡើងទ្រព្យសម្បត្តិព្រមគ្នា

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលរបស់ពិភពលោក ត្រូវបានគេរមើលឃើញថាមានការកើនឡើងយ៉ាងខ្លាំង​ ជាពិសេសមហាសេដ្ឋី កាន់អាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មេធំ​ក្រុមហ៊ុន Tesla លោក Elon Musk បានហក់ឡើងដល់ទៅជាង ៤១៣ពាន់លានដុល្លារ ស្របពេលមេធំ Oracle លោក Larry Ellison បានកើនឡើងដល់ជិត ៣០០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១៣,២ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩៦,៥ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៥,៣ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៦,១ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៦៥,២ពាន់លានដុល្លារ

6.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៨,៩ពាន់លានដុល្លារ

7. Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៧,៦ពាន់លានដុល្លារ

8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៦,១ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៥ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩ពាន់លានដុល្លារ៕