ក្រុមហ៊ុនមហាសេដ្ឋីសិង្ហបុរី Peter Lim ចាប់ផ្តើមដំណើរការគម្រោងជាង ៤ពាន់លានដុល្លារ នៅម៉ាឡេស៊ី

អន្តរជាតិ

ក្រុមហ៊ុន Thomson Medical Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលសិង្ហបុរី លោក Peter Lim បានចាប់ផ្តើមដំណើរការគម្រោងសាងសង់មន្ទីរពេទ្យឯកជន លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្មដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Thomson Medical បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គម្រោង Johor Bay ដែលមានទំហំជាង ១០ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore នេះ នឹងរួមបញ្ចូលមន្ទីរពេទ្យ Thomson Iskandariah បន្ទប់ឯកទេស កន្លែងថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រជីវិត សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្ត ផងដែរ។

មិនតែប៉ុណ្ណោះ គម្រោងនេះ​ ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងចំណោមគម្រោងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនឹងរួមបញ្ចូលទាំងលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយប្រាំ និងតំបន់ពាណិជ្ជកម្មបែបអភិជន ផងដែរ។

យ៉ាងណាមិញ​ រដ្ឋមន្ត្រី Johor លោក Onn Hafiz Ghazi បាននិយាយថា រដ្ឋបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការវិនិយោគដ៏ធំនេះ ដោយពណ៌មានថា វាការជំរុញជាយុទ្ធសាស្រ្តដល់ការទទួលបានការថែទាំសុខភាព និងកំណើសេដ្ឋកិច្ច នៅក្នុងតំបន់។

ជម្រាបជូនថា ម៉ាឡេស៊ី និងសិង្ហបុី បានប្រកាសពីកិច្ចព្រមព្រៀងសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងទីក្រុង Johor កាលពីខែមករា ក្នុងគោលបំណងទាក់ទាញ ការវិនិយោគ លំហូរទំនិញ និងការផ្លាស់ប្តូរនៃប្រជាជនរវាងប្រទេសទាំងពីរ៕​