រថយន្ត BYD Yangwang U9 Track Edition បានក្លាយជារថយន្តអគ្គិសនីលឿនបំផុតមិនធ្លាប់មានរបស់ពិភពលោក បន្ទាប់ពីវាអាចរត់បានល្បឿនរហូតដល់ទៅ ២៩៣,៥ម៉ាយក្នុងមួយម៉ោង (៤៧២,៤ គីឡូម៉ែត្រក្នុងមួយម៉ោង) នៅលើផ្លូវតេស្តសាកល្បងរបស់ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ។

ជុំវិញកំណត់ត្រានេះ ត្រូវបានបំបែកនៅឯទីលានធ្វើេតស្តរថយន្ត ATP Automotive Papenburg កាលពីថ្ងៃទី៨ ខែសីហា ដោយមានអ្នកប្រណាំងឡានអាជីពជនជាតិអា្លល្លឺម៉ង់ លោក Marc Basseng ជាអ្នកចាប់កាន់ដៃចង្កូតផ្ទាល់។
គួរឲ្យដឹងថាល្បឿនរបស់ Yangwang U9 នេះ លើសពីរថយន្ត EV ឈានមុខគេផ្សេងទៀត រួមទាំងរថយន្ត Rimac Nevera R របស់ក្រូអាត ដែលអាចរត់បានល្បឿនខ្ពស់បំផុតដល់ ២៦៨ ម៉ាយក្នុងមួយម៉ោង និង Aspark Owl របស់ជប៉ុន ដែលរត់បានដល់ ២៧២ ម៉ាយក្នុងមួយម៉ោង។
ជម្រាបជូនថា Yangwang ដែលជាម៉ាកយីហោរថយន្តប្រភេទបែប Hypercar របស់ក្រុមហ៊ុនខ្នាតយក្សចិន BYD បានប្រកាសដាក់ចេញម៉ូដែល U9 Track Edition របស់ខ្លួន ជាលើកដំបូង នៅក្នុងឆ្នាំ២០១៩។ រថយន្ត EV នេះ បានបំពាក់មកនូវប្រព័ន្ធ quad-motor ដែលអាចបង្កើតកម្លាំងបានច្រើនជាង ២ ៩៥៩ សេះ។
យោងតាម InsideEVs បានរាយការណ៍ថា BYD មិនបានប្រកាសពីតម្លៃសម្រាប់ប្រភេ U9 Track Edition នោះទេ ប៉ុន្តែសម្រាប់ស្តង់ដារ U9 ធម្មតា មានតម្លៃប្រហែល ២៣០ ០០០ដុល្លារ ដោយជាប់ក្នុងចំណោមរថយន្តថ្លៃបំផុតរបស់ប្រទេសចិន៕

