លោក ត្រាំ ចង់ឲ្យប្រទេសជប៉ុន ទិញចូលអង្ករអាមេរិកកាន់តែច្រើនបន្ថែមទៀត

អន្តរជាតិ

ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបន្ថែមលក្ខខណ្ឌមួយផ្សេងទៀតដែលចង់ឲ្យប្រទេសជប៉ុន បេ្តជ្ញាទិញចូលអង្ករអាមេរិកបន្ថែមទៀត ដើម្បីជាផ្នែកមួយនៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែតជប៉ុន Nikkei បានចុះផ្សាយថា លោក ត្រាំ បានដឹកនាំការដាក់បន្ថែមលក្ខខណ្ឌថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឲ្យជប៉ុនប្តេជ្ញាទិញអង្កររបស់អាមេរិកបន្ថែមទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះ ត្រូវបានជប៉ុនប្រឆាំងយ៉ាងដាច់ខាត។

ជុំវិញបញ្ហានេះ បានធ្វើឲ្យមន្ត្រីចរចាពន្ធកំពូលរបស់ជប៉ុន លុបចោលការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗ ចំពេលសហរដ្ឋអាមេរិក និងជប៉ុន នៅតែបន្តចរចាគ្នាលើសេចក្តីលម្អិតពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែកក្កដា ដែលអាមេរិកបានដាក់ពន្ធ ១៥% លើទំនិញរបស់ជប៉ុន។

ជម្រាបជូនផងដែរថា​ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ធ្លាប់បានទទូចថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសលោកកំពុងធ្វើ គឺនឹងមិនលះបង់សកិកម្មរបស់ជប៉ុនចោលនោះឡើយ ហើយលោកបានបន្ថែមទៀតថា ចំណែកនៃអង្កររបស់សហរដ្ឋអាមេរិក ក្នុងការនាំចុលសរុបអាចកើនឡើងបាន លុះត្រាតែនៅក្នុងលក្ខខណ្ឌគ្មានពន្ធ នាពេលបច្ចុប្បន្ន៕