វិស័យសណ្ឋាគាររបស់ប្រទេសថៃ កំពុងប្រឈមមុខទៅនឹងការធ្លាក់ចុះជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បន្ទាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានព្យាករថាប្រាក់ចំណូលនៅក្នុងវិស័យនេះ នឹងធ្លាក់ចុះ ៤,៥% សម្រាប់ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

ជុំវិញការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថាបនញតាលមកពីរួមបញ្ចូលគ្នានៃចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ អត្រាស្នាក់នៅទាប និងការថយចុះនៃប្រាក់ចំណូលពីសេវាកម្មផ្សេងទៀត ផងដែរ។
យ៉ាងណាមិញ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បង្ហាញឲ្យដឹងថា ចំនូួនភ្ញៀវទេសចរអន្តរជាតិ ត្រូវបានព្យាករថានឹងធ្លាកចុះ ៩% ក្នុងឆ្នាំ២០២៥ នេះ មកនៅត្រឹមចំនួនប្រមាណ ៣២,២ លាននាក់។
ទន្ទឹមនឹងនេះ នៅមាកក្តាផ្សេងទៀត ដូចជាអត្រាស្នាក់នៅទាប និងតម្លៃបន្ទប់កើនឡើងខ្ពស់ ស្របពេលមានការថយចុះនៃប្រាក់ចំណូលលើសេវាកម្មផ្សេងទៀត ដោយសារតែការធ្លាក់ចុះនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងការប្រគុំតន្រ្តីតិចជាងមុន បើធៀបទៅនឹងឆ្នាំ២០២៤។
ជម្រាបជូនផងដែរថា ម្ចាស់សណ្ឋាគារជាច្រើនក៏កំពុងជួបទៅនឹងបញ្ហាជាមួយនឹងកើនឡើងនៃថ្លៃប្រតិបត្តិការផងដែរ ជាពិសេសប្រាក់ឈ្នួលពលកម្មកាន់តែខ្ពស់ ដែលសឹងតែមិនអាចទប់ទល់ជាប់ ដោយសារតែទីផ្សារទេសចរណ៍ធ្លាក់ចុះ៕

