ក្រុមហ៊ុន​ Samsung ត្រៀមបោះទុនវិនិយោគរហូតដល់ ៦៥០ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងប្រកាសអំពីផែនការវិនិយោគក្នុងស្រុកដ៏ច្រើនបំផុត នៅសប្តាហ៍ក្រោយ ចំពេលកំពុងមានតម្រូវការខ្ពស់នៅក្នុងវិស័យ AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកមួយនេះ គ្រោងនឹងប្រកាសចេញកញ្ចប់ថវិកាវិនិយោគចំនួន ១ ០០០ទ្រីលានវ៉ុន (៦៥០ពាន់លានដុល្លារ) ដោយស្របទៅតាមគោលដៅរបស់ប្រធានាធិបតី លោក Lee Jae Myung សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់នានា នៅខាងក្រៅរដ្ឋធានាសេអ៊ូល។

យ៉ាងណាមិញ​ ក្រុមហ៊ុនផលិតបន្ទះឈីប SK hynix ដែលជាគូប្រជែងដ៏សំខាន់របស់ Samsung ក៏ត្រូវបានគេរំពឹងទុកថានឹងប្រកាសអំពីផែនការចំណាយដូចគ្នានេះផងដែរ។

គួរឲ្យដឹងថា ទាំង SK និង Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ កំពូលៗ ដែលប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ សម្រាប់ការបណ្តុះបណ្តាល និងដំណើរការឧបករណ៍បញ្ញាសិប្បនិម្មិតដូចជា Chatbots និងម៉ាស៊ីនបង្កើតរូបភាពជាដើម៕​