លោក ត្រាំ គ្រោងស៊ីញ៉េលើបទបញ្ជាប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ និងរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Pete Hegseth បានពិភាក្សាគ្នាអស់ពេលជាយូរមកហើយ អំពីការប្តូរឈ្មោះក្រសួងនេះ ហើយលោក Hegseth ថែមទាំងបានបង្កើតការស្ទង់មតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម លើប្រធានបទនេះ កាលពីដើមខែមីនាកន្លងទៅ ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រសួងសង្គ្រាមនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៨៩ ក្នុងឆ្នាំដដែលដែលរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចូលជាធរមាន។ ប៉ុន្តែក្រោយមកវាត្រូវបានប្តូរឈ្មោះទៅជាក្រសួងការពារជាតិវិញ នៅឆ្នាំ១៩៤៧ ពោលគឺក្រោយពីរឆ្នាំ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើទីពីរ។

ជម្រាបជូនថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយចំនួនរួចមកហើយ ក្នុងការផ្លាស់ប្តូរឈ្មោះស្ថាប័ន ឬទីតាំងមួយចំនួន ដោយក្នុងនោះលោកក៏បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក ផងដែរ៕​