សហរដ្ឋអាមេរិក និងចិន ដាក់បញ្ចូល TikTok ទៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាលើកដំបូង

អន្តរជាតិ

សហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមកិច្ចចរចាពន្ធគយថ្មីនៅក្នុងប្រទេសអេស្ប៉ាញ ដោយដាក់បញ្ចូលកម្មវិធី TikTok ទៅក្នុងកិច្ចចរចានេះជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងប្រធានគណៈប្រតិភូរចរចាពាណិជ្ជកម្ម លោក Li Chenggang ផងដែរ។

ជុំវិញកិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ដែលជាករចរចាជុំវិញទី៤ ហើយ នៃទំនាក់ទំនងផ្ទាល់ក្នុងរយៈពេល ៤ខែចុងក្រោយ រវាងគណៈប្រតិភូមកពីប្រទេសទាំងពីរ នៅអឺរ៉ុប ដោយពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្ម រាប់ចាប់ពីការបន្ធូរបន្ថយពន្ធ​ រហូតដល់ការបន្តនាំចូលរ៉ែកម្រពីប្រទេសចិន ទៅសហរដ្ឋអាមេរិក។

នៅក្នុងនោះដែរ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ការពិភាក្សាគ្នាលើកនេះ រួមមានបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូចជាពន្ធរបស់សហរដ្ឋអាមេរិក ការត្រួតពិនិត្យការនាំចេញ និងការដាក់បញ្ចូល TikTok ជាលើកដំបូង ផងដែរ។

យោងតាមប្រភពពី Reuters បាននិយាយថាការដាក់បញ្ចូល TikTok ទៅក្នុងរបៀបវារៈរបស់ក្រសួងរតនាគារអាមេរិក នឹងផ្តល់ឱ្យរដ្ឋបាលលោក ត្រាំ នូវមូលដ្ឋាននយោបាយដើម្បីពង្រីករយៈពេលប្រតិបត្តិការរបស់វេទិកានេះ នៅទឹកដីអាមេរិកបន្ថែមទៀត។ អ្នកសង្កេតការណ៍ ក៏បាននិយាយផងដែរថាកិច្ចប្រជុំនេះទំនងជាអាចជួយពន្យាពេលកំណត់សម្រាប់ ByteDance ដែលជាក្រុមហ៊ុនមេ ដើម្បីដក TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការបិទដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ៕​