អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យនៃពន្ធនាគារ Klong Prem ខណៈពេលដែលលោកកំពុងបំពេញទោសជាប់ពន្ធនាគារមួយឆ្នាំ នៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីនាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញាថា លោក ថាក់ស៊ីន ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យពន្ធនាគារ ដោសសារតែអាយុ និងជំងឺរ៉ំារ៉ៃរបស់លោក។
គួរឲ្យដឹងផងដែរថា កន្លងមក តុលាការកំពូលរបស់ប្រទេសថៃ បានរកឃើញថាលោក ថាក់ស៊ីន មិនបានអនុវត្តការកាត់ទោសជាប់ពន្ធនាគាររបស់លោកឲ្យបានត្រឹមត្រូវនោះឡើយ កាលពីឆ្នាំ២០២៣ ហើយបានបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បំពេញទោសជាប់គុករយៈពេលមួយឆ្នាំឡើងវិញ។ លោក ថាក់ស៊ីន កំពុងជាប់ទោសនៅក្នុងពន្ធនាគារ Klong Prem នៃទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ។
ជម្រាបជូនផងដែរថា អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ លោក Shane Kanjanapach ក៏ធ្លាប់បាននិយាយកាលពីពេលមុនថា លោកកំពុងពិចារណាតែងតាំងលោក ថាក់ស៊ីន ឲ្យក្លាយជាគ្រូបង្រៀនភាសាសម្រាប់អ្នកទោសផ្សេងទៀត នៅក្នុងពន្ធនាគារនេះ ផងដែរ៕

