ក្រុមហ៊ុនចិន DeepSeek ចាយលុយតែជិត ៣សែនដុល្លារប៉ុណ្ណោះ ដើម្បីបង្វឹក AI ថ្មីរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលចិន DeepSeek បាននិយាយថា ខ្លួនបានចំណាយទឹកប្រាក់ក្នុងចំនួន ២៩៤ ០០០ដុល្លារប៉ុណ្ណោះ​ លើការបណ្តុះបណ្តាលម៉ូដែល AI ថ្មី​ R1 របស់ខ្លួន ដែលជាការចំណាយទាបជាងឆ្ងាយបើធៀបទៅនឹងក្រុមហ៊ុនគូប្រជែងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការអាប់ដេតដ៏កម្រពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពី DeepSeek ធ្លាប់បានធ្វើឲ្យមានការរង្គោះរង្គើម្តងរួចទៅហើយ នៅក្នុងបច្ចេកវិទ្យា AI ពិភពលោក ។

យ៉ាងណាមិញបើតាមរបាយការណ៍ពី The Nature បានបង្ហាញឲ្យដឹងថា ម៉ូដែល R1 ថ្មីៗរបស់ DeepSeek នេះ ត្រូវបានបណ្តុះបណ្តាល និងប្រើប្រាស់បន្ទះឈីប Nvidia H800 ចំនួន ៥១២ ជាមួយនឹងតម្លៃសរុបប្រមាណតែជិត ៣០០ ០០០ ដុល្លារប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រសិនបើទិន្នន័យនៃការចំណាយនេះ ត្រូវបានបញ្ជាក់ថាពិតប្រាកដមែន នោះវាអាចនឹងបង្កើនសម្ពាធទៅកាន់ក្រុមហ៊ុនខ្នាតយក្សដូចជា OpenAI ជាដើម។

ជម្រាបជូនផងដែរ លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI ដ៏ធំរបស់អាមេរិក បាននិយាយនៅក្នុងឆ្នាំ២០២៣ ថា ការបណ្តុះបណ្តាលម៉ូដែល AI របស់ខ្លួន ត្រូវការចំណាយយ៉ាងហោចណាស់ជាង ១០០លានដុល្លារ៕​