រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីការបង្កកមូលធិនិធិសហព័ន្ធចំនួន ១៨ពាន់លានដុល្លារ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២ សម្រាប់ទីក្រុងញូវយ៉ក នៅពេលចំពេលដែលរដ្ឋាភិបាលកំពុងបិទដំណើរការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Russ Vought ប្រធានការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បានប្រកាសកាលពីថ្ងៃទី១ ខែតុលាថា លោកកំពុងបង្កកថវិកាសហព័ន្ធប្រហែល ១៨ពាន់លានដុល្លារ សម្រាប់គម្រោង Hudson Tunnel និង Second Avenue Subway នៅក្នុងទីក្រុងញូវយ៉ក។
សម្រាប់គម្រោងធំៗទាំងពីរនេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យយ៉ាងពិសេសក្រោមរដ្ឋបាល ដើម្បីកំណត់ថា តើពូួកគេបានអនុវត្តគោលនយោបាយ DEI (ភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល) ដែលរដ្ឋបាល លោក ត្រាំ ចាត់ទុកថាមិនស្របតាមរដ្ឋធម្មនុញ្ញ។
តែទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យនេះត្រូវបានផ្អាក ដោយសារបុគ្គលិកពាក់ព័ន្ធត្រូវបានដាក់ឲ្យឈប់សម្រាកបណ្តោះអាសន្នបន្ទាប់ពីមានការបិទដំណើរការរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយមូលនិធិទាំងនេះត្រូវបានបង្កក។
ជម្រាបជូនថា ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី៣០ ខែកញ្ញា បានបរាជ័យក្នុងការអនុម័តវិក័យប័ត្របន្ថែមថវិកាដែលគាំទ្រដោយគណបក្សសាធារណរដ្ឋដើម្បីការពារការបិទរដ្ឋាភិបាលមុនថ្ងៃកំណត់។ ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទដំណើរការចាប់តាំងពីថ្ងៃទី១ ខែតុលា លើកលែងតែមុខងារសំខាន់ៗ ដូចជាការអនុវត្តច្បាប់ជាដើម៕

