សហរដ្ឋអាមេរិក ពិចារណាចេញកាក់ ១ដុល្លារ មានរូបប្រធានាធិបតី ដូណាល់ ត្រាំ

អន្តរជាតិ

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក កំពុងពិចារណាបញ្ចេញកាក់ ១ដុល្លារ ដែលមានរូបរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ ដើម្បីប្រារព្ធខួបលើកទី២៥០ នៃឯករាជ្យរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរចនាព្រាងទៅលើកាក់ថ្មីដែលបានចេញផ្យាយកាលពីថ្ងៃទី៣ ខែតុលា បានបង្ហាញពីផ្នែកម្ខាងនៃកាក់ដែលរូបរបស់លោក ត្រាំ រួមជាមួយពាក្យ “Liberty” , “In God” និងកាលបរិច្ឆេទ “១៧៧៦-២០២៦”។

ហើយសម្រាប់ផ្នែកម្ខាងទៀត មានរូបរបស់លោក ត្រាំ លើកដៃឡើងអមជាមួយនឹងផ្ទៃខាងក្រោយដែលមានទង់ជាតិរបស់អាមេរិក និងពាក្យស្លោកថា “Fight, fight, fight,” ដែលជាពាក្យដ៏ល្បីល្បាញរបស់លោក បន្ទាប់ពីការរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត នៅឆ្នាំ២០២៤ ក្នុងទីក្រុង Butler រដ្ឋ Pennsylvania មក ។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោក Brandon Beach មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារ បាននិយាយថា៖”​ នេះមិនមែនជាព័ត៌មានក្លែងក្លាយនោះឡើយ។ គំរូរព្រាងនៃកាក់នេះ​ គឺដើម្បីជាការអបអរសាទរខួបទី២៥០ នៃឯករាជ្យរបស់អាមេរិក និងជាការផ្តល់កត្តិយសសម្រាប់ប្រធានាធិបតី លោក ត្រាំ គឺជារឿងពិតប្រាកដមែន”។

ជម្រាបជូនផងដែរថា បើយោងតាមសារព័ត៌មាន Politico បានចុះផ្សាយថា ក្នុងអំឡូងអាណិត្តដំបូង លោក ត្រាំ ក៏ធ្លាប់បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឲ្យក្រសួងរតនាគារបញ្ចេញកាក់ ១ដុល្លារ ដើម្បីជាការរំលឹកខួបលើកទី២៥០ នៃការបង្កើតប្រទេស ជាមួយនឹងការផលិតនឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦៕