អតីតនាយករដ្ឋមន្ត្រីបារាំង ទទូចឲ្យលោក Macron ចុះចេញពីតំណែងប្រធានាធិបតី

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអំពាវនាវឲ្យប្រធានាធិបតី លោក Emmanuel Macron លាលែងចេញពីតំណេង ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេស កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Edouard Philippe បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៧ ខែតុលាថា ៖”​ ខ្ញុំមិនមែនជាអ្នកដែលគាំទ្រទៅលើការលាលែង ឬដកចេញពីតំណែងភ្លាមៗនោះឡើយ ប៉ុន្តែចំពោះប្រធានាធិបតី លោក Macron គាត់ត្រូវតែជាអ្នកផ្តួចផ្តើមលើរឿងនេះ”។

គួរឲ្យដឹងថា លោក Philippe ជានាយករដ្ឋមន្ត្រីទីមួយដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក Macron ហើយបានបម្រើការពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ យោងតាម លោក Philippe បានឲ្យដឹងថា លោក Macron គួរតែលាលែងពីតំណែង និងប្រកាសការបោះឆ្នោតមុនកាលកំណត់នៅពេលដែលប្រទេសបារាំងបានអនុម័តថវិកាសម្រាប់ឆ្នាំក្រោយ ដើម្បីមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតត្រឹមត្រូវ បន្ទាប់ពីរដ្ឋាភិបាលទីបីដួលរលំ ក្នុងរយៈពេលមួយឆ្នាំ។

ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង ត្រូវបានកំណត់ឲ្យធ្វើឡើងនៅឆ្នាំ២០២៧។ នៅក្រោមរដ្ឋធម្មនុញ្ញ លោក Macron គឺមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះសម្រាប់អាណត្តិទីបី នោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់ លោក Philippe នេះ គឺជាសញ្ញាចុងក្រោយបង្អស់ដែលកំពុងបង្ហាញថាសម្ព័ន្ធមិត្តរបស់លោក Macron កំពុងចាកចេញម្តងមួយៗ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Sebastien Lecornu និងអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Francois Bayrou និង Michel Barnier ទាំងអស់ គឺសុទ្ធតែបានលាលែងចេញពីតំណែងរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលសភាឲ្យឆ្លងកាត់ការកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារ ដើម្បីធ្វើឲ្យមានតុល្យភាពថវិកាជាតិ៕​