អ្នកមានដាច់គេរបស់វៀតណាម ជះលុយជាង ៨លានដុល្លារ បង្កើតក្រុមហ៊ុនអវកាសថ្មី

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់វៀតណាម លោក Pham Nhat Vuong ថ្មីៗនេះ បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ២១៣ពាន់លានដុង (៨,១លានដុល្លារ) ដើម្បីបើកដំណើរការក្រុមហ៊ុនអវកាសថ្មីមួយមានឈ្មោះថា VinSpace។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារចុះបញ្ជីរបស់ក្រុមហ៊ុន VinSpace នេះ នឹងដំណើរការក្នុងវិស័យចំនួនប្រាំមួយ រួមមានការផលិតយន្តហោះ យានអវកាស ផ្កាយរណបទូរគមនាគមន៍ និងការដឹកជញ្ជូនតាមផ្លូវអាកាស ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន VinSpace នេះ មានដើមទុនចុះបញ្ជីសរុបចំនួន ៣០០ពាន់លានដុង (១១,៤លានដុល្លារ) ដែលក្នុងនោះលោក Vuong ជាម្ចាស់ភាគហ៊ុនសរុប ៧១% ខណៈក្រុមហ៊ុន VinGroup កាន់កាប់ភាគហ៊ុន ១៩% ហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយកូនប្រុសរបស់លោកទាំងពីរគឺលោក Pham Nhat Quan Anh និងលោក Pham Nhat Minh Hoang។

ជម្រាបជូនថា យោងតាមទស្សនាវដ្តី Forbes លោក Vuong បច្ចុប្បន្នគឺជាបុគ្គលមានបំផុតនៅក្នុងប្រទេសវៀតណាម ដែលទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ១៩ពាន់លានដុល្លារ៕​