ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលទាំង៥ របស់ចិន ហក់ឡើងដល់ជាង ៣០០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមបញ្ជីឈ្មោះអ្នកមានបំផុតទាំង១០ របស់ Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗទាំង៥ រូបរបស់ប្រទេសចិន បានកើនឡើង ៣៨% ធៀបទៅនឹងឆ្នាំមុន ដល់ចំនួនជាង ៣១០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. Zong Shanshan

ទ្រព្យសម្បត្តិរបស់លោក Zong ត្រូវបានគេមើលឃើញថាមានកើនឡើងច្រើនជាងគេ ដែលភាគច្រើនទទួលបានពីក្រុមហ៊ុនផលិតទឹកសុទ្ធ Nongfu Spring ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។

ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងពីចំនួន ៥០,៨ពាន់លានដុល្លារ ដល់ ៧៧,១ពាន់លានដុល្លារ ដោយរក្សានូវចំណាត់ថ្នាក់កំពូលរបស់ខ្លួន សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នាៗ។

២. Zhang Yiming

ទ្រព្យសម្បត្តិសរុបរបស់លោក Zhang Yiming បានកើនឡើងជិត ៥២% ដល់ចំនួនសរុបប្រមាណ ៦៩,៣ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំមុន។

លោក Zhang បានបង្កើតក្រុមហ៊ុន ByteDanceដែលជាក្រុមហ៊ុនមេរបស់ TikTok ក្នុងឆ្នាំ២០១២ ហើយក្រោយមកលោកបានលាលែងពីតំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុននៅចន្លោះឆ្នាំ២០២០ និង ២០២១ ប៉ុន្តែលោកនៅតែជាម្ចាស់ភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុនដដែល។

៣. Ma Huateng

លោក Ma ឬត្រូវបានគេស្គាល់ថា Pony Ma ជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tencent Holding ដែលបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៨។ ទ្រព្យសម្បត្តិសរុបរបស់លោក បានកើកនឡើងជាងមួយភាគបី ដល់ចំនួនសរុប ៦២,៨ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំមុន។

៤. Robin Zeng

លោក Zeng ជាស្ថាបនិកក្រុមហ៊ុនផលិតអាគុយ Contemporary Amperex Techonogy ដែលជាក្រុមហ៊ុនដ៏លេចធ្លោបំផុតមួយនៅលើពិភពលោក សម្រាប់ការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនរថយន្តកំពូលដូចជា Tesla , BMW និង Geely ជាដើម។ ទ្រព្យសម្បត្តិរបស់លោក Zeng បានកើនឡើង ៤៤% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដលល់ចំនួនសរុប ៥៣,៤ពាន់លានដុល្លារ។

៥. William Ding

លោក Ding ជាស្ថាបនិកក្រុមហ៊ុនហ្គេមអនឡាញ NetEase ជាមួយនឹងទ្រព្យសម្បត្តិសរុបបានកើនឡើងដល់ ៤៧,៥ពាន់លានដុល្លារ ដោយជំនួសតំណែងរបស់លោក Colin Huang ដែលជាស្ថាបនិកក្រុមហ៊ុន PDD Holdings៕