ត្រឹមពេល ២៤ម៉ោង ចិនបញ្ជូនយន្តហោះចម្បាំងជាង ១០០គ្រឿង ធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់

អន្តរជាតិ

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះថា យោធាចិនបានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ១០៣គ្រឿង មកកាន់ទឹកដីរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: A model of the Chinese Fighter aircraft is seen in front of Chinese and Taiwanese flags in this illustration taken, April 28, 2022. Picture taken April 28, 2022. REUTERS/Dado Ruvic/Illustration

ប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួននោះ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ កាន់តែខ្លាំងជាងមុន នៅលើដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ចំពេលដែលបច្ចុបន្ន បញ្ហាចម្រូងចម្រាសបានកើនឡើងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយសហរដ្ឋអាមេរិកផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ តៃវ៉ាន់ បានហៅសកម្មភាពយោធារបស់ចិន ថាជាការយាយី ដែលខ្លួនបានព្រមានថា ទង្វើនេះអាចបង្កើនភាពតានតឹងបន្ថែមទៀត នៅក្នុងស្ថានភាពដែលបានតានតឹងរួចទៅហើយនាពេលបច្ចុបន្ន។

សូមជម្រាបថា កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ​សានតុង ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ផងដែរ ក្រោយពីសហរដ្ឋអាមេរិក និងកាណាដា បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកបំបែកកោះនេះចេញពីប្រទេសចិនដីគោក៕