គិតត្រឹមសប្តាហ៍នេះ មហាសេដ្ឋីរូបណាខ្លះជាប់ក្នុងបញ្ជីអ្នកមានដាច់គេទាំង១០ លើលោក?

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍ សប្តាហ៍នេះ មហាសេដ្ឋីកំពូលៗរបស់ពិភពលោកបន្តសម្រុកកើបលុយព្រមៗគ្នា ដោយក្នុងនោះទ្រព្យសម្បត្តិរបស់មេធំ Tesla លោក Elon Musk បន្តកើនឡើងរហូតដល់ជាង ៤៦០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងទៀតថា លោក Musk នៅតែបន្តនាំមុខនៅក្នុងបញ្ជីអ្នកមានដាច់គេរបស់ពិភពលោក ដោយតាមពីក្រោយដោយមេធំក្រុមហ៊ុន Oracle លោក Larry Ellison ជាមួយទ្រព្យសរុបប្រមាណជាង ២៤៨ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៦០,៤ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨,៤ពាន់លានដុល្លារ

3.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៩,២ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣៣,៥ពាន់លានដុល្លារ

5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២២៨,៣ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៥ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៥,៤ពាន់លានដុល្លារ

9. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩ពាន់លានដុល្លារ

10. Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៤,៤ពាន់លានដុល្លារ៕