ស្ងាត់ៗ អ្នកមានដាច់គេរបស់វៀតណាម ចូលក្នុងបញ្ជីអ្នកមានបំផុតទាំង១០០ លើលោក ជាលើកដំបូង

អន្តរជាតិ

មហាសេដ្ឋីមានបំផុតរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong កាលពីពេលថ្មីៗនេះ បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើងរហូតដល់ ២២,៥ពាន់លានដុល្លារ ដែលធ្វើឲ្យលោក ជាប់នៅចំណាត់ថ្នាក់លេខ១០០ នៅក្នុងបញ្ជីអ្នកមានបំផុតលើលោក របស់ Forbes ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកើនឡើងនៃចំនួនទ្រព្យសម្បត្តិរបស់លោក Vuong នេះ​បានកើតឡើង បន្ទាប់ពីមានការហក់ឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup កាលពីព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ស្របពេលក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត រួមមាន Vinpearl និង Vincom Retail ក៏មានដំណើរការវិជ្ជមានផងដែរ ដោយភាគហ៊ុនបានកើនឡើង ៤,៦% និង ០,៣% រៀងៗគ្នា។

យ៉ាងណាមិញ យោងតាមការអាប់ដេតរបស់ Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសរុបរបស់លោក Vuong បានកើនឡើង ១,៤ពាន់លានដុល្លារ បន្ថែមទៀតក្រោយការកើនឡើងនោះ ដែលបានធ្វើឲ្យលោកចូលទៅក្នុងក្រុមអ្នកមានបំផុតទាំង១០០ នាក់ នៅលើពិភពលោក ជាលើកដំបូង។

ជម្រាបជូនផងដែរថា នៅក្នុងបញ្ជីនោះ លោក Vuong ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងមហាសេដ្ឋី Giancarlo Devasini ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Tether ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកាក់គ្រីបតូ USDT​៕