ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានសម្រេចកិច្ចព្រមព្រៀងក្នុងការលក់អាជីវកម្មរបស់ខ្លួនទៅឲ្យក្រុមវិនិយោគិនថ្មី ដែលដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក ក្នុងគោលបំណងដើម្បីចៀសវាងការបិទចោលទាំងស្រុងនៅលើទឹកដីទឹកដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានចាត់ទុកថាជាការបើកផ្លូវថ្មីមួយសម្រាប់ TikTok បន្ទាប់ពីបានឆ្លងកាត់ភាពមិនច្បាស់លាស់អស់រយៈជាច្រើនឆ្នាំ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមហាមឃាត់កម្មវិធីវីឌីអូកម្សាន្តខ្លីនេះ ដោយសារតែព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។
យ៉ាងណាមិញ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុនបង្កើតថ្មីមួយត្រូវបានបង្កើតឡើងក្រោមឈ្មោះថា TikTok USDS Joint Venture LLC ដោយក្នុងនោះចូលរួមដោយវិនិយោគិនចំនួនបី គឺ Silver Lake, Oracle និងក្រុមហ៊ុន MGX របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាន់កាប់ភាគហ៊ុនសរុប ៤៥% ខណៈភាគហ៊ុនសេសសល់កាន់កាប់ដោយក្រុមហ៊ុន ByteDance និងវិនិយោគិតអន្តរជាតិផ្សេងទៀត។
គួរឲ្យដឹងទៀតថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងរក្សាសិទ្ធិអំណាចធ្វើការសម្រេចចិត្តលើគោលនយោបាយជឿទុកចិត្ត និងសុវត្ថិភាព និងការត្រួតពិនិត្យខ្លឹមសារសម្រាប់អ្នកប្រើប្រាស់អាមេរិក ខណៈដែលអង្គភាពសកលរបស់ TikTok នឹងគ្រប់គ្រងការធ្វើសមាហរណកម្មផលិតផលអន្តរជាតិ និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។
ជម្រាបជូនផងដែរថា សម្រាប់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១៤ពាន់លានដុល្លារ ហើយការប្រកាសពីកិច្ចព្រមព្រៀងចុងក្រោយនេះ មិនត្រឹមតែជួយ TikTok ឲ្យចៀសផុតពីការបិទចោលទាំងស្រុងប៉ុណ្ណោះទេ ថែមទាំងអាចស្តាទំនាក់ទំនងផ្នែកបច្ចេកវិទ្យារវាងចិន និងអាមេរិក ផងដែរ៕

