មហាសេដ្ឋី Bill Gates នាំសង្សារទៅលេងប្រទេសវៀតណាម

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Bill Gates បានធ្វើដំណើរកម្សាន្តជាមួយមិត្តស្រីរបស់លោក ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីចូលរួមកម្មវិធី Pre-Wedding កូនប្រុសពៅមហាសេដ្ឋី Mukesh Ambani នៅប្រទេសឥណ្ឌា កាលពីចុងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Microsoft បានធ្វើដំណើរទៅដល់ទីក្រុងដាណាងកាលពីថ្ងៃច័ន្ទ ដោយបានចុះចតនៅប្រលានយន្តហោះ Da Nang International Airport តាមរយៈការជិះយន្តហោះផ្ទាល់ខ្លួនប្រភេទ Gulfstream G650ER។

យន្តហោះលោក Bill Gates នៅប្រលានយន្តហោះ Da Dang International Airport

គួសរំលឹកបន្តិចថា នេះគឺជាដំណើរកម្សាន្តផ្ទាល់ខ្លួនលើកទី២ របស់មហាសេដ្ឋី Bill Gates ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ១៨ឆ្នាំ ដោយសារនេះ លោកនឹងដើរលេងនៅទីក្រុងដាណាង និងទីក្រុងហាណូយ រយៈពេល ៥ថ្ងៃ។

ជម្រាបបន្ថែមថា ដំណើរទស្សនកិច្ចដំបូងរបស់លោក Bill Gates ទៅកាន់ប្រទេសវៀតណាម គឺកើតឡើងកាលពីឆ្នាំ២០០៦ ដោយគ្រានោះលោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ ដើម្បីជួបជជែកជាមួយដៃគូរកស៊ី នៅលើវិស័យបច្ចេកវិទ្យា៕