សហស្ថាបនិកក្រុមហ៊ុន Binance លោកស្រី Yi He ឡើងកាន់តំណែងថ្មីជានាយកប្រតិបត្តិ

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Binance លោកស្រី Yi He ត្រូវបានតែងតាំងឲ្យក្លាយជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន រួមជាមួយលោក Richard Teng ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញតួនាទីថ្មីរបស់លោកស្រី Yi រួមជាមួយលោក Teng នេះ គឺមានគោលបំណងពង្រីកវត្តមានជាសកលរបស់ Binance បន្ថែមទៀត ខណៈពេលដែលក្រុមហ៊ុនកំពុងសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ Web3 និងដំណើរការទៅលើបច្ចេកវិទ្យា Blockchain ថ្មី។

យ៉ាងណាមិញ ជុំវិញការឡើងកាន់តំណែងថ្មីនេះ លោក Teng បាននិយាយថា ៖”​ លោកស្រី Yi គឺជាផ្នែកដ៏សំខាន់មួយនៃថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ចាប់តាំងពីដំណើរការក្រុមហ៊ុន Binance មក”។

ជម្រាបជូន ផងដែរថា Binance ដែលជាក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំជាងគេបំផុតមួយរបស់ពិភពលោក បានតែងតាំងលោក Teng ជានាយកប្រតិបត្តិនៅឆ្នាំ២០២៣ បន្ទាប់ពីសហស្ថាបនិកលោក Changpeng Zhao ជាប់ទោសពីបទបំពានច្បាប់ប្រឆាំងទៅនឹងការលាងលុយកខ្វក់របស់សហរដ្ឋអាមេរិក៕​