តម្លៃមាសអន្តរជាតិ អាចនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀតនៅសប្តាហ៍នេះ

អន្តរជាតិ

យោងតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងថាទីផ្សារមាសអាចនឹងបន្តនិន្ននាការកើនឡើងបន្ថែមទៀត ដោយសារតែការវិលត្រលប់មកវិញរបស់ធនាគារកណ្តាលអាមេរិក (Fed) ក្នុងការប្រមូលទិញមត្ររតនាគារទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយកាលពីសប្តាហ៍មុន តម្លៃមាសបានកើនឡើងដល់ ៤ ២៩៨ដុល្លារ ក្នុងមួយអោន​ ភ្លាមៗ ដែលជាកើនឡើងប្រហែល ១០០ដុល្លារ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ។ ទីផ្សារមាសបន្តរជាតិបានកើនឡើងខ្ពស់បែបនេះ​ ដោយសារតែត្រូបានជំរុញដោយការកាត់បន្ថយអត្រាការប្រាសក់របស់ Fed ប្រមាណ ០,២៥% បន្ថែមទៀត ដែលធ្វើឲ្យអត្រាការប្រាក់គោលធ្លាក់មកនៅចន្លោះ ៣,៤-៣,៧៥% ។

ទន្ទឹមនឹងនេះ​ បើតាមលោក Adrian Day ប្រធានក្រុមហ៊ុន Adrian Day Asset Management បានបង្ហាញការជឿជាក់ថា ការវិលត្រលប់មកទិញមូលបត្ររតនាគារទ្រង់ទ្រាយធំរបស់ Fed គឺជាកត្តាវិជ្ជមាសមួយ សម្រាប់ការមាស ហើយវានឹងបន្តកើនឡើងតម្លៃនៅសប្តាហ៍នេះ។

ជម្រាបជូនផងដែរថា គិតចាប់ផ្តើមពីថ្ងៃទី១២ ខែធ្នូ មក ធនាគារកណ្តាលសហរដ្ឋអាមេរិក បានប្រកាសថានឹងចំណាយប្រហែល ៤០ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីទិញមូលបត្ររតនាគារ។ ជុំវិញផែនការនេះ​ គឺដើម្បីជាការបន្ធូរបន្ថយសម្ពាធនៅក្នុងការទីផ្សារ៕​