ក្រសួងការបរទេសឥណ្ឌា ថ្កោលទោសចំពោះការបំផ្លាញបដិមាហិណ្ឌូលើទឹកដីកម្ពុជា ដោយការឈ្លានពានរបស់ថៃ​

អន្តរជាតិ

ក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា កាលពេលថ្មីៗនេះ​ បានបង្ហាញការនូវការរិះគន់យ៉ាង ពាក់ព័ន្ធទៅនឹងការបំផ្លិចបំផ្លាញរូបសំណាកអាទិទេពនៃសាសនាហិណ្ឌូមួយ នៅលើទឹកដីកម្ពុជា ដោយសារតែការឈ្លានពានរបស់កងទ័ពថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការឆ្លើយតបទៅនឹងសំណួរព័ត៌មានពីសារព័ត៌មានពាក់ព័ន្ធនឹងការបំផ្លាញបដិមាសាសនាហិណ្ឌូនេះ អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា លោក Shri Randhir Jaiswal បានលើកឡើងថា៖ “យើងបានឃើញរបាយការណ៍អំពីការបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូមួយ ដែលបានសាងសង់ឡើងក្នុងពេលថ្មីៗនេះ ហើយស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ដែលកំពុងបន្តកើតមាន”។

លោកបន្តទៀតថា អាទិទេពសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរព បូជាដោយប្រជាជនទូទាំងតំបន់យ៉ាងជ្រាលជ្រៅ និងជាផ្នែកមួយនៃមរតកអរិយធម៌រួមរបស់យើង។ ចំពោះសកម្មភាពមិនគោរពបែបនេះ បានប៉ះពាល់ដល់អារម្មណ៍របស់អ្នកជឿជាក់លើសាសនានៅជុំវិញពិភពលោក ហើយវាជារឿងមិនគួរឲ្យកើតមាននោះឡើយ។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវម្ដងទៀតឲ្យភាគីទាំងពីរប្រទេសទាំងពីវិលត្រឡប់ទៅរកការសន្ទនា និងការទូត ដើម្បីស្តារសន្តិភាពឡើងវិញ និងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ និងមរតកវប្បធម៌។

ជម្រាបជូនផងដែរថា ជុំវិញការចេញសេចក្តីប្រកាសនេះត្រូវបានកើតឡើង បន្ទាប់ពីវីដេអូមួយត្រូវបានចេញផ្សាយពីសារព័ត៌មានថៃ បានបង្ហាញពីសកម្មភាពរបស់យោធាថៃ ផ្តួលរំលំបដិមាហិណ្ឌូ ស្ថិតនៅក្នុងទីតាំងកាស៊ីណូមួយកន្លែង ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕​