គិតត្រឹមសប្តាហ៍នេះ មហាសេដ្ឋីរូបណាខ្លះជាប់ក្នុងបញ្ជីអ្នកមានបំផុតទាំង១០ លើលោក?

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍ សប្តាហ៍នេះ ទស្សនាវដ្តី Forbes បានបង្ហាញពីបញ្ជីឈ្មោះអ្នកមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក ដោយក្នុងនោះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តឈរកំពូលតារាងដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា លោក Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិកើនឡើងរហូតដល់ប្រមាណ ៧៤៤,៦ពាន់លានដុល្លារ តាមពីក្រោយដោយសហស្ថាបនិក្រុមហ៊ុន Google លោក Larry Page ជាមួយទ្រព្យសម្បត្តិសរុប ២៥៧,៦ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៤៤,៦ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៧,៦ពាន់លានដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៩,៤ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៣,៩ពាន់លានដុល្លារ

5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៧,៧ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៧,៤ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៥ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦៥,៣ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៨,៣ពាន់លានដុល្លារ

10.Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៣ពាន់លានដុល្លារ៕