លោក ត្រាំ ចុះហត្ថលេខាលើញត្តិការពារប្រាក់ចំណូលទទួលបានពីប្រេងរបស់ប្រទេសវេណេស៊ុយអេឡា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដែលប្រកាសពីភាពអាសន្នដើម្បីការពារការប៉ុនប៉ងណាមួយ ក្នុងការរឹបអូសប្រាក់ចំណូលពីប្រទេសរបស់វេណេស៊ុយអេឡា នៅក្នុងគណនីរតនាគារសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមច្បាប់ថ្មីដែលត្រូវបានចុះហត្ថលេខាលើដោយលោក ត្រាំ នេះ គឺមានន័យថាប្រាក់ចំណូលពីប្រទេសរបស់ប្រទេសវេណេស៊ុយអេឡា ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅក្នុងគណនីសហរដ្ឋអាមេរិក នឹងត្រូវបានរក្សាទុកសម្រាប់តែគោលបំណងអធិបតេយ្យភាពប៉ុណ្ណោះ។ ហើយចំពោះដំណើរការតុលាការណាមួយដែលគោលបំណងរឹបអូសចំពោះមូលនិធីទាំងនេះ នឹងត្រូវបានចាត់ទុកថាជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ នៅក្នុងបទបញ្ជាប្រតិបត្តិនោះ លោក ត្រាំ បានប្រកាសពីភាពអាសន្នជាតិ ដោយបញ្ជាក់ថាមូលនិធិទាំងនេះគឺជាទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡាដែលកាន់កាប់ដោយសហរដ្ឋអាមេរិក សម្រាប់គោលបំណងរដ្ឋាភិបាល និងការទូត មិនមែនជាទ្រព្យសម្បត្តិឯកជនទេ។

ជម្រាបជូនផងដែរថា ច្បាប់ថ្មីនេះត្រូវបានធ្វើឡើង ពោលគឺបន្ទាប់ពីកងកម្លាំងអាមេរិកបានវាយឆ្មក់ចូលទីក្រុងការ៉ាកាស និងចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន រួមទាំងការជួញដូរគ្រឿងញៀនផងដែរ៕