ក្រុមហ៊ុន Apple ដណ្តើមចំណែកទីផ្សារស្មាតហ្វូនសកលធំជាងគេ នៅក្នុងឆ្នាំ២០២៥

អន្តរជាតិ

យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ការលក់ស្មាតហ្វូននៅទូទាំងពិភពលោក កើនឡើង ២% នៅក្នុងឆ្នាំ២០២៥ ដែលជំរុញដោយតម្រូវការខ្លាំងជាងមុន និងសន្ទុះសេដ្ឋកិច្ច នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បាននាំមុខគេ ជាមួយចំណែកទីផ្សាររហូតដល់ទៅ ២០%​ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងចំណោមម៉ាកយីហោស្មាតហ្វូនល្បីៗទាំងប្រាំ ដែលត្រូវបានគាំទ្រដោយតម្រូវការរឹងមាំ នៅក្នុងទីផ្សារកំពុងរីកចម្រើន និងមធ្យម និងការលក់ដ៏រឹងមាំនៃទូរស័ព្ទស៊េរី iPhone 17 ។

យ៉ាងណាមិញ​ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ជាប់នៅចំណាត់ថ្នាក់លេខ២ ជាមួយចំណែកទីផ្សារ ១៩% លើកកំណើននៃការលក់មធ្យម ខណៈពេលដែលក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខបី ជាមួយចំណែកទីផ្សារសរុប ១៣% ដែលគាំទ្រដោយតម្រូវការស្ថិរភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក Tarun Pathak នាយកផ្នែកស្រាវជ្រាវរបស់ Counterpoint បាននិយាយថា ទីផ្សារស្មាតហ្វូនសកលត្រូវបានគេរំពឹងថាអាចនឹងធ្លាក់ចុះវិញ​ នៅឆ្នាំ២០២៦ ដោយសារកង្វះខាតបន្ទះឈីប និងការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់ ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបផ្តល់អាទិភាពដល់មជ្ឈមណ្ឌលទិន្នន័យ AI ជាជាងទូរស័ព្ទដៃ៕​