ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន គ្រោងដាក់តាំងបង្ហាញយន្តហោះនៅកម្ពុជា និងប្រទេសអាស៊ាន ៤ទៀត

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន COMAC គ្រោងនឹងធ្វើការតាំងបង្ហាញយន្តហោះប្រភេទ C919 និង ARJ21 របស់ខ្លួន នៅក្នុងប្រទេសចំនួនប្រាំក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលខ្លួនកំពុងសម្លឹងរកមើលឱកាសក្នុងការលក់លក្ខណ:អន្តរជាតិនាពេលអនាគត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកដំបូងគេបំផុតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ យន្តហោះដឹកអ្នកដំណើរប្រភេទ C919 និង ARJ21 នឹងត្រូវធ្វើការតាំងបង្ហាញនៅក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

គួរឲ្យដឹងផងដែរថា យន្តប្រភេទទាំងពីរនេះ ត្រូវបានដាក់តាំងបង្ហាញរួចមកហើយ នៅក្នុងកម្មវិធី Singapore Airshow កាលពីសប្តាហ៍មុន ដែលនេះជាការបង្ហាញជាលើកដំបូងនៅខាងក្រៅទឹកដីរបស់ប្រទេសចិន សម្រាប់ប្រភេទ C919 ដែលត្រូវចាត់ទុកថាជាគូប្រជែងទៅនឹងយន្តហោះ Boeing 737 MAX និង Airbus ‘A320neo ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន COMAC បានបន្ថែមថា គោលបំណងចម្បងនៃការដាក់តាំងបង្ហាញយន្តហោះរបស់ខ្លួនទាំងនេះគឺដើម្បីបង្ហាញពីដំណើរការដ៏ល្អរបស់យន្តហោះខ្លួន និងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកទីផ្សារនាពេលអនាគត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕