ធនាគារកណ្តាលចិន បន្តទិញចូលមាសច្រើនសន្ធឹកបន្ធាប់ រយៈពេល ១៤ខែជាប់ៗគ្នា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងថាធនាគារកណ្តាលចិន បានបន្តទិញចូលមាសក្នុងចំនួន ៣០ ០០០ អោនស៍ នៅក្នុងខែធ្នូ ដែលបង្កើនទុនបម្រុងមាសរបស់ខ្លួនដល់ចំនួនសរុប ៧៤,១៥ លានអោនស៍ ឬស្មើទៅនឹងប្រមាណ ២ ៣០៦ តោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញជុំវិញការបន្តទិញចុងក្រោយនេះ បានធ្វើឲ្យទុនបម្រុងមាសរបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ អស់រយៈពេល ១៤ខែជាប់ៗគ្នាមកហើយ។

គួរឲ្យដឹងថា ទុនបម្រុងមាសរបស់ប្រទេសចិន បានកើនឡើងជាប់លាប់ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក នៅពេលដែលប្រទេសនេះ បានចាប់ផ្តើមការទិញមាសឡើងវិញ​ ក្រោយផ្អាកអស់រយៈពេលជាយូរ។ ក្នុងអំឡុងពេលនៃការទិញជាប់ៗគ្នានេះ ប្រទេសចិនបានទិញមាសសរុបជិត ៤២ លានតោន ។

ដោយឡែក នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ អ្នកសេដ្ឋកិច្ចដ៏ល្បីល្បាញ គឺលោក Jim Rickards បាននិយាយថា មូលហេតុចម្បងមួយនៅពីក្រោយការប្រញាប់ប្រញាល់ទិញមាសរបស់ធនាគារកណ្តាលចិន និងការកើនឡើងនៃតម្លៃជាទូទៅនៅក្នុងទីផ្សារមាសអន្តរជាតិ គឺកើតឡើងដោយសារតែការធ្វើពិពិធកម្មពីទ្រព្យសកម្មដែលមានទំនាក់ទំនងជាមួយសរដ្ឋអាមេរិក៕​