វេណេស៊ុយអេឡា ទទួលបានលុយ ៣០០លានដុល្លារ​ ក្រោមកិច្ចព្រមព្រៀងលក់ប្រេងដំបូងឲ្យអាមេរិក

អន្តរជាតិ

ប្រទេសធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបង្ហាញឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាទទួលបានទឹកប្រាក់ចំនួន ៣០០លានដុល្លារ ដែលជាការទូទាត់លើកដំបូងក្រោមកិច្ចព្រមព្រៀងលក់ប្រេងចំនួន ៥០ លានបារ៉ែល ទៅឲ្យសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយ AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោកស្រី Rodriguez បានិយាយនៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី២០ ខែមករា នៅទីក្រុង Caracas ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា យើងបានទទួលទឹកប្រាក់ចំនួន ៣០០ លានដុល្លារដំបូងពីប្រាក់ចំណូលពីការលក់ប្រេងរបស់យើង”។

លោកស្រី Rodriguez ក៏សង្កត់ធ្ងន់ទៀតថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងរូបិយប័ណ្ណរបស់ប្រទេសវេណេស៊ុយអេឡា ដោយវានឹងជួយការពារប្រាក់ចំណូល និងអំណាចនៃការទិញរបស់កម្មករ។

មិនតែប៉ុណ្ណោះ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានទទួលប្រេងចំនួន ៥០ លានបារ៉ែល ពីទីក្រុង Caracas ហើយកំពុងលក់ដាក់មួយចំនួននៅលើទីផ្សារ។ តែទោះជាយ៉ាងណាក៏ដោយ យោងតាម Reuters បានរាយការណ៍ថា ប្រេងទាំងនោះនៅមិនទាន់ចាកចេញពីកំពង់ផែនៅឡើយទេ។

គួរឲ្យដឹងថា បន្ទាប់ពីមានប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro និងភរិយារបស់លោក កាលពីថ្ងៃទី៣ ខែមករា មក ប្រធានាធិបតី លោក ត្រាំ និងមន្ត្រីសេតវិមានបានប្រកាសថាពួកគេនឹងគ្រប់គ្រងការលក់ប្រេងរបស់វេណេស៊ុយអេឡាដោយគ្មានការកំណត់ ប៉ុន្តែបានទទូចថាសហរដ្ឋអាមេរិក មិនលួចប្រេងពីប្រទេសនេះនោះឡើយ។

ជម្រាបជូនថា ប្រាក់ចំណូលពីការលក់ប្រេងនឹងត្រូវបានផ្ទេរទៅគណនីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបន្ទាប់មកផ្ទេរត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញដើម្បីបម្រើប្រជាជន៕​