ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រើប្រាស់កងកម្លាំងយោធា ដើម្បីគ្រប់គ្រងទៅលើកោះ Greenland នោះឡើយ ប៉ុន្តែនឹងជំរុញឲ្យមានការចរចាផ្នែកការទូតជំនួសវិញ ក្នុងគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងមួយសម្របា់សហរដ្ឋអាមេរិក ដើម្បីទទួលបានទឹកដីកោះដ៏ធំបំផុតនៅលើពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ដោយថ្លែអនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ប្រធានាធិបតី លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកអាចរក្សាការគ្រប់គ្រងលើ Greenland បានយ៉ាងងាយស្រួល បន្ទាប់ពីបានដាក់ពង្រាយកងទ័ពអាមេរិកជាច្រើននៅទីនោះ ក្នុងអំឡុងសង្គ្រាមលោកលើទីពីរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានរិះគន់ទៅមេដឹកនាំសហរដ្ឋអាមេរិក នៅពេលនោះចំពោះការលះបង់ទឹកដីនោះទៅឲ្យប្រទេសដាណឺម៉ាកជាអ្នកកាន់កាប់ជំនួសវិញ។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា អាមេរិកនៅតែមានគម្រោងក្នុងការដណ្តើមដោយកោះ Greenland មកគ្រប់គ្រងវិញ ប៉ុន្តែបានបដិសេធមិនប្រើប្រាស់កងកម្លាំងយោធានោះឡើយ។
មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថា ៖”ខ្ញុំមិនចង់ប្រើកងកម្លាំងទេ។ ហើយក៏មិនប្រើប្រាស់វាដាច់ខាត។ អ្វីដែលសហរដ្ឋអាមេរិកកំពុងស្នើសុំគឺកន្លែងមួយដែលមានឈ្មោះថា Greenland មានតែសហរដ្ឋអាមេរិកទេដែលអាចការពារដីដ៏ធំសម្បើមនេះ ដុំទឹកកកដ៏ធំសម្បើមនេះ អភិវឌ្ឍ និងកែលម្អវា និងធ្វើឱ្យវាល្អសម្រាប់អឺរ៉ុប និងមានសុវត្ថិភាពសម្រាប់អឺរ៉ុប”។
ប្រធានាធិបតីអាមេរិក បានបញ្ជាក់ទៀតថា ៖”ដូច្នេះហើយនោះហើយជាហេតុផលដែលខ្ញុំកំពុងស្វែងរកការចរចាជាបន្ទាន់ដើម្បីពិភាក្សាម្តងទៀតអំពីការទទួលបាន Greenland មកគ្រប់គ្រងដោយសហរដ្ឋអាមេរិក” ៕

