ស្ងាត់ៗ ម៉ាឡេស៊ី ដាក់ផែនការអភិវឌ្ឍទៅលើថាមពលនុយក្លេអ៊ែរ

អន្តរជាតិ

យោងតាមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ប្រទេសរបស់ខ្លួនគ្រោងនឹងធ្វើការអភិវឌ្ឍទៅលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាជំហានៗ ដោយផ្នែកទៅលើការសិក្សាវិទ្យាសាស្រ្ត ដើម្បីឈានទៅរកការប្រើប្រាស់នុយក្លេអ៊ែរ នៅក្នុងល្បាយថាមពលជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Fadillah ដែលជារដ្ឋមន្ត្រីក្រសួងថាមពលអន្តរកាល និងការផ្លាស់ប្តូរទឹក (PETRA) ផងនោះ បាននិយាយទៀតថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ប្រទេសម៉ាឡេស៊ី ក្នុងការពង្រឹងសន្តិសុខថាមពល និងសម្រេចបាននូវការបំភាយកាបូនសូន្យនៅឆ្នាំ២០៥០។

លោកសង្កត់ធ្ងន់ទៀតថា ការរុករកនេះមិនមែនជាការផ្លាស់ប្តូរភ្លាមៗនោះទេ ប៉ុន្តែជាការធ្វើជាជំហានៗ ដែលមានដំណាក់កាលដោយប្រុងប្រយ័ត្ន និងផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធ្វើពិពិធកម្មល្បាយថាមពលជាតិ និងពង្រឹងសន្តិសុខថាមពល។

លើសពីនេះ ការអភិវឌ្ឍលើថាមពលនុយក្លេអ៊ែររបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវបានដឹកនាំដោយគោលការណ៍សំខាន់ៗចំនួនបីគឺ សុវត្ថិភាព តម្លាភាព និងនិរន្តរភាព ជាមួយនឹងការសម្រេចចិត្តដែលធ្វើឡើងដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ការចូលរួមពីសាធារណជន និងការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ៕​