លោក ត្រាំ ដាក់ឈ្មោះលោក Kevin Warsh ឲ្យឡើងជាប្រធានធនាគារកណ្តាលអាមេរិក ជំនួសលោក Powell

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានដាក់ឈ្មោះលោក Kevin Warsh ដែលជាអតីតអភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ឲ្យឡើងកាន់តំណែងជាប្រធាន Fed ថ្មី ជំនួសលោក Jerome Powell ដែលនឹងត្រូវបញ្ចប់អាណត្តិនៅក្នុងខែឧសភា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖” ខ្ញុំស្គាល់លោក Kevin ជាយូរមកហើយ ហើយខ្ញុំមិនមានការសង្ស័យទេថា គាត់នឹងក្លាយជាប្រធានធនាគារកណ្តាលអាមេរិកដ៏អស្ចារ្យបំផុតម្នាក់ ហើយក៏ប្រហែលជាឆ្លាតបំផុត ផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការតែងតាំងប្រធានធនាគារកណ្តាលអាមេរិកថ្មី ចាំចាប់ត្រូវតែទទួលការបញ្ជាក់ដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តដាក់ឈ្មោរបស់លោក Kevin ជាបេក្ខភាពនេះ បានកើតឡើងនៅពេលចំពេលធនាគារ Fed កំពុងមានភាពប្រចូកប្របល់ខ្លាំង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការដោះស្រាយអតិផរណានៅមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញនៅឡើយ ខណៈពេលដែលបំណុលសាធារណៈកំពុងតែកើនឡើអជាបន្តបន្ទាប់ ហើយធនាគារកណ្តាលសហរដ្ឋអាមេរិកក៏កំពុងប្រឈមមុខនឹងសម្ពាធនយោបាយដ៏កម្រទាក់ទងនឹងការសម្រេចចិត្តលើការកាត់បន្ថយអត្រាការប្រាក់ផងដែរ។

ជម្រាបជូនផងដែរថា នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតី លោក ត្រាំ តែងតែបានបង្ហាញការរិះគន់ខ្លាំងលើធនាគារកណ្តាលសហរដ្ឋអាមេរិក និងលោក Powell ចំពោះការមិនព្រមកាត់បន្ថយអត្រាការប្រាក់យ៉ាងសកម្ម តាមអ្វីដែលលោកចង់បាននោះឡើយ៕​