មេធំក្រុមហ៊ុនឈីបកំពូល Nvidia នឹងមិនចូលកិច្ចប្រជុំកំពូល AI នៅក្នុងប្រទេសឥណ្ឌាឡើយ

អន្តរជាតិ

លោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia ត្រូវបានគេរាយការណ៍ថានឹងមិនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូល AI Impact Summit ដែលកំពុងរៀបចំ នៅក្នុងសប្តាហ៍នេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគេដឹងថាបានប្រមូលផ្តុំដោយមេដឹកនាំបច្ចេកវិទ្យា និងអ្នកនយោបាយសកលជាច្រើន ហើយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គឺជាអ្នកថ្លែងសុន្ទរកថាបើកកម្មវិធីនេះ។

យ៉ាងណាមិញ លោក Huang ត្រូវបានគេរំពឹងទុកថានឹងក្លាយជាឥស្សរជនដ៏សំខានបំផុតម្នាក់នៅក្នុងកិច្ចប្រជុំកំពូលមួយនេះ ដោយមានគម្រោងជួបសម្ភាសជាមួយអ្នកសារព័ត៌មានជាច្រើនផងដែរ នៅថ្ងៃពុធ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុន Nvidia បាននិយាយថា លោក Huang នឹងមិនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានោះឡើយ ដោយសារតែកាលៈទេសៈដែលមិនអាចមើលឃើញទុកជាមុន។

ជម្រាបជូនថា ជុំវិញអវត្តមានរបស់លោក Huang នេះ ត្រូវបានគេមើលឃើញថាជាផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារតែ Nvidia ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនស្នូលដ៏ធំបំផុត សម្រាប់ការប្រកួតប្រជែងនៅក្នុងវិស័យ AI ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង៕​