មហាសេដ្ឋីកំពូលថៃម្នាក់ ប្រកាសលក់ក្រុមហ៊ុនវិនិយោគនៅវៀតណាម ក្នុងតម្លៃ ៧២០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Berli Jucker ដែលជាក្រុមហ៊ុនវេចខ្ចប់ និងលក់ទំនិញប្រើប្រាស់ចុះបញ្ជីនៅទីផ្សារហ៊ុនទីក្រុងបាងកក កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងទិញយកអាជីវកម្មលក់ដុំ MM Mega Market ក្នុងប្រទេសវៀតណាម ពីមហាសេដ្ឋីកំពូលថៃ លោក Charoen Sirivadhanabhakdi។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារមួយដែលបានដាក់ជូនទៅកាន់ផ្សារហ៊ុនថៃ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Berli Jucker បាននិយាយថា ការទិញយក MM Mega Market Vietnam នៅក្នុងតម្លៃ ២២,៥ពាន់លានបាត (៧២០លានដុល្លារ) ពីក្រុមហ៊ុន TCC ដែលជាកម្មសិទ្ធិរបស់លោក Charoen ត្រូវបានអនុម័តដោយម្ចាស់ភាគហ៊ុន Berli Jucker។

គួរឲ្យដឹងថា MM Mega Market គឺជាអ្នកចែកចាយលក់ដុំនៃទំនិញប្រើប្រាស់ដែលមានសាខាចំនួន ៣៣ នៅទូទាំងប្រទេសវៀតណាម ដោយផ្តោតលើការបម្រើអតិថិជនអាជីវកម្ម ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មផ្គត់ផ្គង់ម្ហូបអាហារ និងការិយាល័យធំៗ។

ជម្រាបជូនថា ការទិញយក MM Mega Market នេះ បានកើតឡើងនៅពេលដែលលោក Charoen ស្វែងរកការធ្វើឲ្យអាណាចក្រអាជីវកម្មរបស់លោកមានភាពប្រសើរឡើង។ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Thai Beverage ដ៏ល្បីល្បាញរបស់លោក ដែលចុះបញ្ជីនៅសិង្ហបុរី និងជាក្រុមហ៊ុនផលិតស្រាបៀរ Chang បានលក់ភាគហ៊ុនរបស់ខ្លួន ពី Frasers Property ដើម្បីផ្តោតលើអាជីវកម្មផ្សេង៕​