ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលោកលើ Elon Musk នៅតែបន្តរក្សានៅចំនួនស្ទើតែដូចគ្នាទៅនឹងសប្តាហ៍មុន ជាមួយចំនួនសរុបប្រមាណជាង ៨៤៥ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Tesla ហាក់មិនមានការផ្លាស់ប្តូរច្រើននោះឡើយ ពោលគឺមានការកើនឡើងតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងថ្ងៃសៅរ៍សប្តាហ៍មុន។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤៥,២ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៨,១ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៨,២ពាន់លានដុល្លារ
4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៤,៨ពាន់លានដុល្លារ
5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៤,១ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩២,៣ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៤ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦៤,៧ពាន់លានដុល្លារ
9. Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,១ពាន់លានដុល្លារ
10.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,២ពាន់លានដុល្លារ៕

