នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានឈានជើងចូលដល់វិមានរាជរដ្ឋាភិបាល ដោយមានកងកម្លាំងនគរបាលជាច្រើននៅជុំរិញអគារ និងក្រុមបាតុករ បានប្រមូលផ្តុំគ្នាលើកបដានៅមុខអគារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Khaosod បានឱ្យដឹងនៅព្រឹកនេះថា មន្ត្រីរាជរដ្ឋាភិបាល បានដាក់ខែលនៅស្ពាន Chomaimaruched ជាកន្លែងដែលក្រុមអ្នកតវ៉ាមកពីបណ្តានិស្សិត-ប្រជាជន ដើម្បីទាមទារឱ្យមានការកំណែទម្រង់។ ពួកគេបានប្រមូលផ្តុំគ្នា ដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង។
សូជម្រាបថា បាតុកម្មនេះបានកើតឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ទាក់ទងនឹងការចរចាជុំវិញប្រតិបត្តិការច្រកព្រំដែនទ្វេភាគី៕


