គិតត្រឹមចុងខែនេះ ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗពិភពលោកមានការប្រែប្រួលយ៉ាងណាខ្លះ?

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ​ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗ លើពិភពលោកហាក់មានការប្រែប្រួល បើធៀបទៅនឹងសប្តាហ៍មុន ស្របពេលស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បន្តឈរកំពូលតារាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Musk បច្ចុប្បន្នមានចំនួនសរុបប្រមាណ ៨៤៣ពាន់លានដុល្លារ តាមពីក្រោយដោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ជាមួយទ្រព្យសម្បត្តិសរុបជាង ២៥៧ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៤៣,៣ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៧ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៣៧,២ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,២ពាន់លានដុល្លារ

5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៣,៧ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩០,៧ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧០,៩ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៣,៩ពាន់លានដុល្លារ

9.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៥៤,៣ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៨ពាន់លានដុល្លារ៕​