រយៈពេលថ្មីៗនេះ សង្គ្រាមនៅមជ្ឈិមបូព៌ាកុំពុងតែផ្ទុះឡើង ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីការងើបឡើងនៃសង្គ្រាមលោកលើកទី៣ ដែលនឹងបំផ្លិចបំផ្លាញសកលលោកទាំងមូល។ ទន្ទឹមគ្នានេះ អតីតនាយករដ្ឋមន្រ្តីរបស់សិង្ហបុរី លោក លី សៀនលុង បានណែនាំ៥ចំណុចដែលប្រទេសនីមួយត្រូវធ្វើ៖

១. ពិភពលោកនាយុគសម័យថ្មីនេះគឺប្រកបដោយហានីភ័យ ហើយរីករាលដាលលឿនណាស់លឿនជាងព្រំដែន
២. ប្រទេសតូចៗត្រូវកសាងសមត្ថភាពការពារខ្លួនពីខាងក្នុង មិនមែនរង់ចាំការគាំពារ ឬពឹងលើបច្ច័យពីខាងក្រៅនោះទេ
៣. បង្កើនល្បឿនអភិវឌ្ឍជំនាញថ្មីៗ ជាពិសេស AI ដែលនឹងក្លាយជាឧបករណ៍សំខាន់ក្នុងការទប់ទល់នឹងភាពប្រែប្រួលរយៈពេលវែង
៤. រក្សាភាពស្ងប់ស្ងាត់ និងសាមគ្គីក្នុងសង្គម ព្រោះស្ថិរភាពសង្គមមានសារៈសំខាន់មិនចាញ់ស្ថិរភាពសេដ្ឋកិច្ចឡើយ។
៥. នៅក្នុងពិភពលោកដែលមិនអាចគ្រប់គ្រងបាន «ភាពអាចបត់បែន និងធន់ទ្រាំ (Resilience)» គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។

គូសបញ្ជាក់ថា សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៉ឺរ៉ង់ កាន់តែរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដែលវាកំពុងជះឥទ្ធិពលដ៏អាក្រក់មកកាន់មនុស្សលោក។ ខណៈលោក ត្រាំ បានប្រកាសថានឹងវាយប្រហាររហូតទទួលបានជោគជ័យ នូវអ្វីដែលអាម៉េរិកចង់បាន៕




