តម្លៃប្រេងហក់ឡើងភ្លាមៗ បង្ក​រលក​ផល​ប៉ះ​​ពាល់​នៅទូទាំងតំបន់​អាស៊ាន

អន្តរជាតិ

តម្លៃប្រេងបាន​ហក់ឡើងខ្ពស់ភ្លាមៗដោយសារជម្លោះ​នៅមជ្ឈិមបូព៌ា កំពុង​បង្ក​រលក​នៃផលប៉ះពាល់​ដែល​រីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ​ដោយ​បង្កើន​ក្ដីព្រួយបារម្ភអំពីអតិផរណា និងថ្លៃថាមពល។ នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Business Times នៅថ្ងៃទី៩មីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការហក់ឡើងនៃតម្លៃប្រេងបាន​​បង្កើន​ថ្លៃ​ដឹកជញ្ជូន និង​ផលិតកម្ម​អាហារ​នៅ​ប្រទេស​ហ្វីលីពីន គំរាមកំហែង​ដល់​តម្លៃ​អគ្គិសនី​នៅ​ថៃ បង្កើន​ការចំណាយសម្រាប់​ឧបត្ថម្ភធន​នៅ​​ម៉ាឡេស៊ី និង​ឥណ្ឌូ​ណេស៊ី និង​ជំរុញ​តម្លៃ​ប្រេងសាំងនៅស្ថានីយចាក់សាំង​នៅ​​សិង្ហបុរី​ ​ជាពិសេស្ថានីយ៍ប្រេងមួយចំនួន​ធំនៅកម្ពុជាកំពុងបិទទ្វាបណ្តើរៗហើយ។

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nomura បាន​ព្រមាន​ថា តំបន់អាស៊ីអាគ្នេយ៍​​​ប្រឈម​នឹង​វិបត្តិ Stagflation (ការជាប់គាំងនៃកំណើន​សេដ្ឋកិច្ច ប៉ុន្តែអតិផរណាខ្ពស់) ហើយភាពធ្ងន់ធ្ងរគឺអាស្រ័យលើរយៈពេលនៃការរំខានពីជម្លោះមជ្ឈិមបូព៌ា។ ​

លោកបានលើកឡើងថា ប្រសិនបើ​វា​បន្ត​ទៅ​មុខ នោះ​ក្រុមហ៊ុន​នានា​អាច​ប្រឈម​នឹង​សម្ពាធ​ប្រាក់ចំណេញខ្សោយ ​និង​ការ​កាត់​បន្ថយ​ផលិតកម្ម ហើយ​អ្នកប្រើប្រាស់​អាច​ប្រឈម​នឹង​តម្លៃ​អាហារ​ខ្ពស់​ជាង​មុន។

ការ​ហក់ឡើងនៃតម្លៃថាមពលនេះ កើតឡើងបន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកលពីជម្លោះអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។ ​អាស៊ី រួមទាំងអាស៊ីអាគ្នេយ៍ ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពង្រាវពីមជ្ឈិមបូព៌ា ដោយដឹកជញ្ជូនកាត់តាមច្រកហ័រមូហ្សនោះផងដែរ៕