លោក ត្រាំ រិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តថាគ្មានចិត្ត បន្ទាប់ពីមិនចូលរួមគាំទ្រក្នុងច្រកសមុទ្រ Hormuz

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាពួកគេមិនមានចិត្តរីករាយ នៅពេលដែលសហរដ្ឋអាមេរិកបានស្នើសុំដើម្បីបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅឯសេតវិមាន នៅថ្ងៃទី១៦ ខែមីនាថា ៖​”ប្រទេសជាច្រើនបានជូនដំណឹងដល់យើងវិញថាពួកគេនឹងចូលរួម។ ប្រទេសខ្លះមានចិត្តរីករាយយ៉ាងខ្លាំង ប៉ុន្តែប្រទេសខ្លះទៀតមិនមានចិត្តរីករាយទេ។ មានប្រទេសដែលសហរដ្ឋអាមេរិកបានជួយអស់រយៈពេលជាច្រើនឆ្នាំ ដោយការពារពួកគេពីគ្រោះថ្នាក់ខាងក្រៅ ប៉ុន្តែពួកគេហាក់មិនអើពើអំពីរឿងនេះទេ។ កម្រិតនៃការចូលរួមគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង”។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានលើកឡើងទៀតថា សហរដ្ឋអាមេរិកបានស្នើសុំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជូននាវាចម្បាំងដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប៉ុន្តែក្នុងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក មិនទាន់បានបញ្ជាក់ថាប្រទេសណាខ្លះដែលបានយល់ព្រម និងមិនយល់ព្រមនោះទេ គ្រាន់តែនិយាយថារដ្ឋបាលសហរដ្ឋអាមេរិកនឹងផ្តល់បញ្ជីឈ្មោះប្រទេសទាំងនេះនៅពេលក្រោយ។

ជម្រាបជូនថា លោក ត្រាំ កន្លងមកបានព្យាយាមបញ្ចុះបញ្ចូលប្រទេសនានាឲ្យជួយធានាថានាវាដឹកប្រេងអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ប៉ុន្តែរហូតមកដល់ពេលនេះ សម្ព័ន្ធមិត្តជាច្រើនរបស់អាមេរិកបានបរាជ័យក្នុងការប្តេជ្ញាចិត្ត ឬបានបដិសេធទាំងស្រុងចំពោះសំណើនេះ៕​