​រុស្ស៊ី គឺជាអ្នកឈ្នះសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់?

អន្តរជាតិ

​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅ​តែ​​មាន​អំនួត​​ថា​បានឈ្នះ​​​​សង្គ្រាម​នៅ​អ៊ីរ៉ង់ ប៉ុន្តែ​ជាង​៣​សប្តាហ៍មកហើយដែលចាប់ដៃជាមួយអ៊ីស្រាអែលវាយប្រហារ​​អ៊ឺរ៉ង់​នៅតែគ្មានសញ្ញាណាមួយបញ្ជាក់ថាខ្លួនឈ្នះសង្គ្រាមនោះឡើយ។ ខណៈអ្នក​ឈ្នះពិតប្រាដកនោះ គឺជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​នៅ​កន្លែង​មួយ​ផ្សេង​ទៀត​ ដែល​មាន​ចម្ងាយជាង​ ២ ៣០០គីឡូម៉ែត្រពី​អ៊ីរ៉ង់​ ម្នាក់​នោះ​គឺ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាមអង្គភាព​ CNA ផ្សាយចេញនៅ​ថ្ងៃទី​១៧មីនា ថារឿងនេះ​ជាប់​ទាក់​ទង​នឹង​យុទ្ធសាស្រ្ត​ដែលអ៊ីរ៉ង់បង្កើន​ជម្លោះ​ឆ្ពោះ​ទៅ​រក​វិបត្តិក្នុងតំបន់​យ៉ាង​ឆាប់​រហ័ស​។

ចាប់​តាំង​ពីការ​កាត់​ផ្តាច់​ការ​ដឹក​ជញ្ជូនប្រេង និង​ឧស្ម័ន នៅច្រក​សមុទ្រ Hormuz រហូត​ដល់ការកំណត់គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធថាមពល​ក្នុងប្រទេសជិតខាង អ៊ីរ៉ង់​កំពុង​ព្យាយាមបង្កើន​ការខូចខាត​ដល់​សេដ្ឋ​កិច្ចពិភពលោក​ដែល​ពឹងផ្អែកយ៉ាង​ខ្លាំង​​លើ​តម្រូវការថាមពល​របស់​ខ្លួន​នៅប្រទេស​ឈូង​សមុទ្រ។

ជាទូទៅ អ៊ីរ៉ង់​តែងតែប្រើយុទ្ធសាស្ត្រ​នេះ​ ក្នុងការពង្រីក​ជម្លោះ បង្កើន​ថ្លៃដើម​សេដ្ឋកិច្ច​សម្រាប់​អាម៉េរិក សម្ព័ន្ធ​មិត្តដទៃទៀត ហើយ​​ដាក់​សម្ពាធ​លើ​អាម៉េរិក ដើម្បី​បន្ថយភាព​តាន​តឹង។

ទោះ​ជា​យ៉ាង​ណា គ្មានផ្នែក​ណា​មួយ​ដែល​អ៊ីរ៉ង់​មាន​ប្រតិកម្មខ្លាំងនិង​ភ្ញាក់​ផ្អើល​​ក្នុង​សង្គ្រាមនេះ​ទេ សូម្បី​តែលោក ពូទីន ព្រោះវា​ជា​ជាយុទ្ធសាស្ត្រ​សង្រ្គាម​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ​។

ខណៈសហរដ្ឋអាម៉េរិកកំពុង​ចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ធ្វើឱ្យសព្វា​អាវុធ ​និងគ្រាប់រំសេវ​របស់​ខ្លួនក៏កាន់តែតិចទៅៗ មានន័យ​ថា​ធនធាន​ដែល​មានសម្រាប់អ៊ុយក្រែន​មានតិចជាងមុន។​

ដោយឡែក ​រុស្ស៊ីមិនប្រឈមមុខ​នឹងការរឹតបន្តឹងណាមួយ​ឡើយ​។ ផ្ទុយ​ទៅវិញ ប្រទេស​នេះ​ទទួលបាន​អត្ថប្រយោជន៍ពីការកើន​ឡើង​នៃតម្លៃ​ប្រេង និង​ការលើកលែងទណ្ឌកម្មប្រេងពីអាម៉េរិកទៅវិញ។ ប្រាក់​ចំណូល​បន្ថែម​នោះ​នឹងជួយ​ទីក្រុងមូស្គូ​ជ្រើសរើស​ទាហាន ផលិត​ដ្រូន​ មីស៊ីល​ និងអភិវឌ្ឍន៍សមត្ថភាពយោធាបន្ថែមទៀត ដើម្បីធ្វើការវាយប្រហារសង្គ្រប់ទៅលើប្រទេសអ៊ុយក្រែន។

គួរជម្រាបដែរថា ការ​បន្តសង្គ្រាម​នៅ​អ៊ីរ៉ង់នឹងជះ​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ទី​ក្រុង​ម៉ូស្គូ ហើយ​លោក ពូទីន មិនចាំ​បាច់​ខ្ជះ​ខ្ជាយគ្រាប់រំសេវសូម្បី​មួយ​គ្រាប់​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ពីវាទេ គឺ​មក​រក​លោក​ដោយ​​ឯង​៕