យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ២០២៦ លោក Jason Chang ដែលរកស៊ីផ្នែកអេឡិចត្រូនិច រួមជាមួយអ្នកជំនួញ Li Xiting និង Philip Ng បានឈរនៅលំដាប់កំពូលក្នុងចំណោមបុគ្គលដែលមានជាងគេបំផុតរបស់សិង្ហបុរី។

លោក Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានឈរនៅលំដាប់កំពូល ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះ លោក Li ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics ជាប់លំដាប់ទីពីរជាមួយទ្រព្យសម្បត្តិសរុប ១១,២ ពាន់លានដុល្លារ ធ្លាក់ចុះ ១២% ពីឆ្នាំមុន។
ចំណែកឯចំណាត់ថ្នាក់លេខបី បានលើមហាសេដ្ឋីអចលនទ្រព្យ លោក Philip Ng ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Far East Organization ជាមួយទ្រព្យសម្បត្តិសរុប ៧,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៣%។
ជម្រាបជូនថា នៅឆ្នាំនេះមានមហាសេដ្ឋីសិង្ហបុរីចំនួន ៣៣ នាក់នៅក្នុងបញ្ជី កើនឡើងពី ៤៩ នាក់ក្នុងឆ្នាំ២០២៥។ សរុបមក មហាសេដ្ឋីសិង្ហបុរីមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ១៥៥,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង ៧% ពីឆ្នាំមុន៕

