លោក ត្រាំ ប្រកាសពន្យារពេលកិច្ចប្រជុំជាមួយលោក ស៊ី ជិនពីង ចន្លោះពី ៥-៦សប្តាហ៍

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន និងកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង នៅចន្លោះពេល ៥-៦សប្តាហ៍ ដើម្បីផ្តោតលើការដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ជាមុនសិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១៧ ខែមីនាថា ៖”យើងកំពុងកំណត់ពេលវេលាកិច្ចប្រជុំឡើងវិញ ហើយវាហាក់ដូចជានឹងកើតឡើងក្នុងរយៈពេលប្រហែលប្រាំ ទៅប្រាំមួយសប្តាហ៍ខាងមុខ។ យើងកំពុងធ្វើការជាមួយប្រទេសចិន។ ពួកគេយល់ស្របទាំងស្រុងចំពោះការពន្យារពេលនេះ”។

គួរឲ្យដឹងថា លោក ត្រាំ ពីមុនបានប្រកាសថាគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ជាមួយនឹងការរំពឹងទុកនៃកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី លោក ស៊ី ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ជាពិសេសផ្តោតជាចម្បងលើពាណិជ្ជកម្ម។

តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីសេតវិមានថ្មីៗនេះបានបញ្ជាក់ថា ផែនការសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយអាចនឹងមានការពន្យារពេល ដោយសារតែលោកត្រូវផ្តោតលើបញ្ហាអ៊ីរ៉ង់សិន៕​